លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូន...
ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូន...

 

កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស នារសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ វិស្វករ និងជំនាញពាក់ពន្ធ័ ប្រជុំត្រួតពិនិត្យការងារជំនាញត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការថ្មី នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ។ 


កិច្ចប្រប្រជុំនេះដែរដំណើរការនៅទីតាំងដីបន្ទាយថ្មី ដើម្បីឲ្យក្រុមការងារជំនាញងាយស្រួលក្នុងការពិនិត្យទីតាំងផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកប្រធានមន្ទីរកសាងកម្លាំង លោកប្រធានមន្ទីរភស្តុភារ លោកប្រធានមន្ទីរទំនាក់ទំនងកិច្ចការសារធារណៈ លោកប្រធានមន្ទីរសម្ភារបច្ចេកទេស លោកនាយកការិយាល័យអធិការកិច្ច នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យវិស្វកម្ម នាយលេខាធិាការដ្ឋាន នាយការិយាល័យអប់រំផ្សព្វផ្សាយ និងនាយការិយាល័យផ្គត់ផ្គង់ចូលរួមផងដែរ៕



















Post a Comment (0)
Previous Post Next Post