ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនពលរដ្ឋភៀសសឹកចំនួន ៣១៦គ្រួសារ
ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនពលរដ្ឋភៀសសឹកចំនួន ៣១៦គ្រួសារ


កំពង់ធំ៖
ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការ​អន្តរ​ជាតិ និង​ព័ត៌មាន (គណៈ​កម្មការ​ទី៥) នៃ​រដ្ឋសភា និងលោ​កជំទាវ នារសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ ព្រម​ទាំង​ចែកជូន​នូវ​សម្ភារៈ​ប្រើ​ប្រាស់ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ប្រចាំ​ថ្ងៃ ជូន​ដល់​ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ មក​កាន់​ភូមិ​សាស្រ​្តចំនួន ៣ទីតាំងខុសៗគ្នា ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ ចំនួន ៣១៦គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រម​ទាំង​ថា្នក់​ដឹក​នាំ​គណ​បក្ស​ប្រជាជនកម្ពុជាទាំងអស់ ដែលលោកតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋ​ទាំ​ង​អស់​គ្នា។ 

ឯកឧត្តម សួស យ៉ារ៉ា បានដាស់តឿនឱ្យបងប្អូនភៀសសឹកទាំងអស់ សូមយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​សុខ​ភាពផ្ទាល់ខ្លួន បន្ថែមពីលើអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះបងប្អូនហើយនោះ ហើយថា សូម​កុំ​មាន​ការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្តោះអាសន្ននេះ និង​សូម​បន្ត​ជឿ​ជាក់​លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ជឿ​ជាក់​លើ​វីរៈ​កងទ័ពដ៏អង់អាចក្លាហានរបស់យើង ៕










Post a Comment (0)
Previous Post Next Post