ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការងារ Hotline នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការងារ Hotline នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍



ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការងារ Hotline នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
 
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលើកឡើងពីការធ្វើការងារ សំណូមពរនានា លើការប្រើប្រាស់ប្រព័ន្ធ Hotline  ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តទទួលពាក្យបណ្ដឹងតាមប្រអប់សំបុត្រអេឡិត្រូនិច និងការរៀបចំវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនសមត្ថភាពជូន ដល់ក្រុមការងារ Hotline។ 

ជាកិច្ចបន្ត អង្គប្រជុំបានលើកឡើងនូវបញ្ហាប្រឈមទាក់ទងប្រព័ន្ធបច្ចេកទេសមួយចំនួន និងមតិសំណូមដែលពាក់ព័ន្ធ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍លើការកោតសរសើរ និងអរគុណ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដល់ក្រុមការងារដែលបានចូលរួមសហការក្នុងការអនុវត្តការងារ ក្នុងការឆ្លើយតបទៅប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក។ 

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយករង ក៏បានណែនាំឱ្យក្រុមការងារបន្តសហការគ្នា បង្កើនការលើកទូរសព្ទឱ្យបានទាន់វេលា ហើយក៏ជាការចែករំលែកបទពិសោធន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕












Post a Comment (0)
Previous Post Next Post